Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់​​​ធនាគារ​ពាណិជ្ជ​ទាំង ៥៨ កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

បានផុស

នៅ

តាមទិន្នន័យ​​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ឆ្នាំ ២០២៣ មាន​ធនាគារ​ពាណិជ្ជ​ចំនួន ៥៨ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​ពាណិជ្ជ​ទាំង ៥៨ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន៖

1/ធនាគារ ពាណិជ្ជទីមួយ សាខាភ្នំពេញ (FIRST COMMERCIAL BANK PHNOM PENH BRANCH)
2/ធនាគារ ក្រុងថៃ ចំកាត់ មហាជន សាខាភ្នំពេញ (KRUNG THAI BANK PUBLIC CO., LTD PHNOM PENH BRANCH)
3/ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ (BANK OF CHINA (HONG KONG) LIMITED PHNOM PENH BRANCH)
4/ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ (Mega International Commercial Bank Co., Ltd Phnom Penh Branch)
5/ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ (ICBC Limited Phnom Penh Branch)
6/ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក (MB BANK (CAMBODIA) PLC)
7/ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ (Taiwan Cooperative Bank, Phnom Penh Branch)
8/ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា (Bangkok Bank Public Company Limited, Cambodia Branch)
9/សាខាធនាគារ កសិកន ផាប់ប្លិក ខមភេនី លីមីធីត (ភ្នំពេញ) Branch of Kasikorn Bank Public Company Limitted (Phnom Penh)
10/សាខាធនាគារ មីហ៊្សូហូ អិលធីឌី (Branch of Mizuho Bank, Ltd.)
11/ធនាគារ កសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម សាខាកម្ពុជា (អាហ្គ្រីប៊ែង) (Vietnam Bank for Agriculture and Rural Development Cambodia Branch)
12/ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FOREIGN TRADE BANK OF CAMBODIA)
13/ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ADVANCED BANK OF ASIA LIMITED)
14/ធនាគារ កម្ពុជាអាស៊ី ចំកាត់ (CAMBODIA ASIA BANK LTD)
15/ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)
16/ធនាគារ វឌ្ឍនៈ (VATTANAC BANK)
17/ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK Plc.)
18/ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BANK FOR INVESMENT&DEVELOPMENT OF CAMBODIA PIC)
19/ធនាគារ ស្ថាបនា ភីអិលស៊ី (SATHAPANA BANK PIC)
20/ធនាគារ ប៊ូយ៉ុង ខ្មែរ (BOOYOUNG KHMER BANK)
21/ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (PHNOM PENH COMMERCIAL BANK PLC)
22/ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC)
23/ធនាគារ កម្ពុជាពាណិជ្ជ ម.ក(CAMBODIAN COMMERCIAL BANK PLC)
24/ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី (CAMBODIAN PUBLIC BANK Plc)
25/ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (MAYBANK (Cambodia) Plc.)
26/ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក J (Trust Royal Bank Plc.)
27/ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក (SHINHAN BANK (CAMBODIA) PLC.)
28/ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក (RHB BANK (CAMBODIA) PLC.)
29/ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank PLC.)
30/ ធនាគារ សាយហ្គន ធឿងទីន (ខេមបូឌា) ភីអិលស៊ី ហៅ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី(SAIGON THUONG TIN BANK (CAMBODIA) PLC KNOW AS SACOMBANK (CAMBODIA) PLC)
31/ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី (Hong Leong Bank (Cambodia) PLC)
32/ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (Cathay United Bank (Cambodia) Corp, Ltd.)
33/ ធនាគារ សហពាណិជ្ជ ក.អ (UNION COMMERCIAL BANK PLC.)
34/ ធនាគារ ហ្វីលីព ភីអិលស៊ី (Phillip Bank Plc.)
35/ ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី (Saigon-Hanoi Bank Cambodia Plc.)
36/ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (BRED Bank (Cambodia) Plc )
37/ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក(Chief (Cambodia) Commercial Bank Plc.)
38/ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (B.I.C (Cambodia) Bank Plc.)
39/ ធនាគារ ព្រីនស៍ ម.ក (PRINCE BANK PLC.)
40/ សាខាធនាគារ អ៊ិនដាសស្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ” (Branch of Industrial Bank of Korea “Phnom Penh”)
41/ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក(CHIP MONG COMMERCIAL BANK PLC.)
42/ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក(Asia-Pacific Development Bank Plc.)
43/ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក (PANDA Commercial Bank Plc.)
44/ ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម(AGRICULTURAL AND RURAL DEVELOPMENT BANK)
45/ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក “ធ.ស.ក” (Small and medium enterprise bank of Cambodia Plc. “SME Bank”)
46/ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (Alpha Commercial Bank Plc.)
47/ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI Ly Hour Bank Plc.)
48/ ធនាគារ ហត្ថា ម.ក (HATTHA BANK PLC.)
49/ ធនាគារ ឌីជីប៊ី ម.ក (DGB Bank Plc.)
50/ ធនាគារ រួយ​លី (ខេមបូឌា) ម.ក (RUI LI (CAMBODIA) BANK PLC.)
51/ ធនាគារ វីង (ខេមបូឌា) ម.ក(Wing Bank (Cambodia) PLC)
52/ធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក (Heng He (Cambodia) Commercial Bank Plc.) 53/ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (WOORI BANK (CAMBODIA) PLC.)
54/ ធនាគារ អូរៀនថល ម.ក (ORIENTAL BANK PLC.)
55/ ធនាគារ ប៊្រីដ ម.ក (BRIDGE BANK PLC.)
56/ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក(CCU COMMERCIAL BANK PLC.)
57/ ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (HENG FENG (CAMBODIA) BANK PLC.
58/ ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC BANK PLC.)

លោក​ស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លើក​ឡើង​ក្នុង​ខួប ៣០ ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ធនាគារ​នៅ​កម្ពុជា​ថា ក្នុងរយៈពេល ៣០ ឆ្នាំនេះ ប្រព័ន្ធធនាគារ​នៅកម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​បន្តរក្សាបាននូវ​ភាពធន់ និង​បោះជំហានទៅ​មុខជា​លំដាប់ ក្នុងការ​រួម​ចំណែក​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច។ ទន្ទឹមនេះ ការ​បន្តកើនឡើងនូវ​ទ្រព្យសកម្ម ឥណទាន និង​ប្រាក់​បញ្ញើ នៅក្នុង​ប្រព័ន្ធ​ធនាគារ បានបង្ហាញយ៉ាងច្បាស់នូវ​ជំនឿទុកចិត្តរបស់សាធារណជន និង​វិនិយោគិន មកលើ​ប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។

ជាក់ស្ដែង យោង​តាម​លទ្ធផល​ស្រាវជ្រាវ Mobile Tracker Survey របស់មូលនិធិ UNCDF បាន​បង្ហាញ​ថា អត្រា​អ្នកប្រើប្រាស់​សេវាហិរញ្ញវត្ថុផ្លូវការមានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៩% ក្នុង​ឆ្នាំ​២០១៥ ដល់ ៦៧% ក្នុងឆ្នាំ២០២១ ដែលខិតជិតនឹងគោលដៅ ៧០% ត្រឹមឆ្នាំ២០២៥។

បើ​តាម​សមាគម​ធនាគារ​នៅ​កម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ទំហំ ៨៤,៣ ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ជាង ២៦៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)។ ឥណទាន​អតិថិជន​កើន​ដល់ ៥៧,៦ ប៊ី​លាន​ដុល្លារ​អាមេរិក រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ី​លាន​ដុល្លារ​អាមេរិក។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា​បាន​ថ្លែង​ថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាន​នឹង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម